ព្រះត្រៃបិដក ភាគ ២០

ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ក្រៅពី​សោឡស​កិច្ច​នេះ​ ​ទៅទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិជ្ជា​ទី៣នេះ​ហើយ​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ ​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ ​លុះដល់​អវិជ្ជា​ខ្ចាត់​បាត់​ទៅ​ ​វិជ្ជា​ក៏​កើតឡើង​ ​ងងឹត​ខ្ចាត់​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដែល​កំពុង​ប្រុងស្មារតី​ ​មិន​ប្រហែសធ្វេស​ ​ខំប្រឹង​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​មូលស្លុង​ ​(​ឥតមាន​នឹកនា​ ​ដល់​កាយ​ ​និង​ជីវិត​ឡើយ​)​ ​ដូចជា​បណ្ឌិត​ទាំងឡាយ​ ​ដែល​បាន​នូវ​វិជ្ជា​ទី៣នុ៎ះ​ ​ដូច្នោះ​ដែរ​។​
 [​២៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ត្រពាំង​ទំនាប​ធំ​ ​ក្នុង​ដងព្រៃ​ធំ​ ​មាន​ពួក​ម្រឹគ​ច្រើន​ ​ចូល​ទៅ​អាស្រ័យ​នៅនឹង​ត្រពាំង​នោះ​ ​បុរស​ណាមួយ​ ​ដែល​ប្រាថ្នា​នូវ​សេចក្តី​វិនាស​ ​មិន​ប្រាថ្នា​នូវ​ប្រយោជន៍​ ​មិន​ប្រាថ្នា​នូវ​សេចក្តី​ក្សេម​ដល់​ពួក​ម្រឹគ​នោះ​ ​បុរស​នោះ​ ​ក៏​បិទផ្លូវ​ដែល​ក្សេម​ ​ដែល​ប្រកបដោយ​សួស្តី​ ​និង​គួរ​ដល់​សេចក្តី​ត្រេកអរ​ ​ដល់​ពួក​ម្រឹគ​នោះ​ ​ហើយ​បើកផ្លូវ​ខុស​ ​ស្រះ​សម្រាស់​ ​ចងទុក​នូវ​មេ​ម្រឹគ​ធ្នាក់​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ពួក​ម្រឹគ​ច្រើន​នោះ​ឯង​ ​ក៏​ដល់​នូវ​សេចក្តី​វិនាស​ ​ស្តួចស្តើង​ទៅ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​បុរស​ណាមួយ​ ​ដែល​ប្រាថ្នា​នូវ​សេចក្តី​ចំរើន​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ ​ប្រាថ្នា​នូវ​សេចក្តី​ក្សេម​ ​ដល់​ពួក​ម្រឹគ​ច្រើន​នោះ​ ​បុរស​នោះ​ ​ក៏​
ថយ | ទំព័រទី ៤៣៨ | បន្ទាប់
ID: 636821524263906327
ទៅកាន់ទំព័រ៖