ព្រះត្រៃបិដក ភាគ ២០

 [​២៣​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក៏​ហៅ​ភិក្ខុ​ទាំងឡាយ​ ​មក​ក្នុង​វេលា​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ដ៏​មាន​អាយុ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ថេរ​វាចា​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​។​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​បាន​ពោល​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ព្រះ​សាស្តា​ ​ទ្រង់​មាន​សេចក្តី​ស្ងប់ស្ងាត់​ហើយ​ ​ពួក​សាវ័ក​មិន​ហាត់​ធ្វើ​នូវ​វិវេក​(​១​)​ ​គឺ​សេចក្តី​ស្ងប់ស្ងាត់​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​ ​មួយទៀត​ ​ព្រះ​សាស្តា​ ​ទ្រង់​មាន​សេចក្តី​ស្ងប់ស្ងាត់​ហើយ​ ​ពួក​សាវ័ក​ហាត់​ធ្វើ​នូវ​វិវេក​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​ ​ពួក​ភិក្ខុ​តប​ថា​ ​ម្នាល​អាវុសោ​ ​យើងខ្ញុំ​
​(​១​)​ ​វិវេក​មាន៣យ៉ាងគឺ​ ​កាយវិវេក​ ​ស្ងាត់​កាយ​ ​បាន​ដល់​បុគ្គល​ ​ដែល​មាន​កាយ​ស្ងប់ស្ងាត់​ ​ត្រេកអរ​ក្នុង​នេក្ខម្មៈ​ ​លះបង់​ចោល​ពួក​គណៈ​ ​ហើយ​ប្រព្រឹត្ត​នៅ​ម្នាក់ឯង១​ ​ចិត្តវិវេក​ ​ស្ងាត់​ចិត្ត​ ​បាន​ដល់​បុគ្គល​ ​ដែល​មានចិត្ត​បរិសុទ្ធ​ផូរផង់​ ​លះបង់​ចោល​នូវ​កិលេស​ ​ដោយអំណាច​សមាបត្តិ​ប្រាំបី១​ ​ឧបធិវិវេក១​ ​បាន​ដល់​បុគ្គល​ ​ដែល​មិន​មាន​កិលេស​ ​មិន​មាន​សង្ខារ​ ​លះបង់​ចោល​នូវ​ពួក​សង្ខារ​ជ្រះស្រឡះ១​។​ ​កាយវិវេក​ ​ជា​បច្ច័យ​នៃ​ចិត្តវិវេក​ ​ចិត្តវិវេក​ ​ជា​បច្ច័យ​នេះ​ឧបធិវិវេក​ ​គឺ​ព្រះនិព្វាន​ ​(​អដ្ឋកថា​ ​ទីឃនិកាយ​ ​សីលក្ខន្ធ​វគ្គ​ ​និង​អដ្ឋកថា​ធម្មបទ​)​។​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636821246061534061
ទៅកាន់ទំព័រ៖