ព្រះត្រៃបិដក ភាគ ២០
ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មេម្រឹគធ្នាក់នុ៎ះ ជាឈ្មោះនៃអវិជ្ជា។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា បុរសប្រាថ្នា នូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តនុ៎ះ ជាឈ្មោះនៃតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ផ្លូវក្សេមក្សាន្ត ដែលប្រកបដោយសួស្តី គួរដល់សេចក្តីត្រេកអរនុ៎ះ ជាឈ្មោះនៃអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។
[២៥៥] ម្នាលភិក្ខុទាំងឡាយ ផ្លូវដែលក្សេម ប្រកបដោយសួស្តី ជាផ្លូវគួរដល់សេចក្តីត្រេកអរ តថាគត បានបើកហើយ ផ្លូវខុស ក៏តថាគតបិទហើយ សម្រាស់ ក៏តថាគតរើចោលហើយ មេម្រឹគធ្នាក់ ក៏តថាគតធ្វើឲ្យវិនាសហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចណាដែលតថាគត ជាសាស្តា ជាអ្នកស្វែងរកប្រយោជន៍ មានសេចក្តីអនុគ្រោះ ត្រូវធ្វើដល់អ្នកទាំងឡាយ ជាសាវ័ក ព្រោះអាស្រ័យសេចក្តីអនុគ្រោះ កិច្ចនោះ តថាគត បានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ
ID: 636821524843549481
ទៅកាន់ទំព័រ៖