ព្រះត្រៃបិដក ភាគ ២០
[២៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ចេញចាកហេតុនោះ ហើយធ្វើទុកក្នុងចិត្ត នូវហេតុដទៃ ដែលប្រកបដោយកុសលវិតក្កៈវិញ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ តែងកើតឡើងដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ លុះភិក្ខុនោះ កំណត់នូវទោស នៃវិតក្កៈទាំងនោះថា វិតក្កៈទាំងនេះ ជាអកុសល វិតក្កៈទាំងនេះ ប្រកបដោយទោស វិតក្កៈទាំងនេះ ឲ្យផលជាទុក្ខ។ កាលភិក្ខុនោះ កំណត់នូវទោសនៃវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំងនោះ នឹងសាបសូន្យទៅ នឹងដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុសលវិតក្កៈទាំងនោះចេញបានហើយ ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ត្រី ឬបុរស កំឡោះ ឬក្រមុំ ប្រកបដោយជាតិជាអ្នកប្រដាប់តាក់តែងកាយ គប្បីនឿយណាយ ធុញទ្រាន់ ខ្ពើមរអើមសាកសពពស់ សាកសពឆ្កែ សាកសពមនុស្ស ដែលជាប់នៅត្រង់ក យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ
ID: 636821526058918996
ទៅកាន់ទំព័រ៖