ព្រះត្រៃបិដក ភាគ ២០
មិនរលឹក មិនធ្វើទុកក្នុងចិត្ត ចំពោះវិតក្កៈទាំងនោះទេ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំងនោះ នឹងសាបសូន្យទៅ នឹងដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុសលវិតក្កៈទាំងនោះចេញបានហើយ ទើបចិត្តខាងក្នុង តាំងនៅស្ងួតស្ងប់ស៊ប់សួន ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស ដែលមានចក្ខុ មិនចង់ឃើញរូបទាំងឡាយ ដែលមកប្រាកដដល់ចក្ខុ បុរសនោះគប្បីធ្មេចភ្នែក ឬមិនគប្បីក្រឡេកមើល ដោយហេតុដទៃ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ កំណត់នូវទោសនៃវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយឆន្ទៈ តែងកើតឡើង។បេ។ ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍។
[២៦០] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនរលឹក មិនធ្វើទុកក្នុងចិត្ត ចំពោះវិតក្កៈទាំងនោះទេ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ
ID: 636821526682044637
ទៅកាន់ទំព័រ៖