ព្រះត្រៃបិដក ភាគ ២០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​នោះ​ ​លះបង់​ឥរិយាបថ​ដ៏​គ្រោត​គ្រា​តៗ​ ​យ៉ាងនេះ​ហើយ​ ​គប្បី​សម្រេច​ឥរិយាបថ​ដ៏​ល្អិត​ ​សុខុម​វិញ​ ​សេចក្តី​នេះ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​វិតក្ក​សង្ខារ​សណ្ឋាន​ ​នៃ​វិតក្កៈ​ទាំងនោះ​ហើយ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ ​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​តែង​កើតឡើង​ដល់​ភិក្ខុ​នោះ​។​បេ​។​ ​ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ​ជា​ចិត្តនឹង​ ​នៅក្នុង​អារម្មណ៍​ ​សេចក្តី​នេះ​ ​ដូច្នោះឯង​។​
 [​២៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​វិតក្ក​សង្ខារ​សណ្ឋាន​ ​នៃ​វិតក្កៈ​ទាំងនោះ​ហើយ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​នៅតែ​កើតឡើង​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​សង្កត់​ធ្មេញ​ខាងលើ​ ​និង​ធ្មេញ​ខាងក្រោម​ ​យក​អណ្តាត​ទល់​ពិតាន​ ​សង្កត់សង្កិន​ ​គាប​ ​កំ​ដៅ​នូវ​អកុសលចិត្ត​ ​ដោយ​កុសល​ចិត្ត​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​សង្កត់​ធ្មេញ​ខាងលើ​ ​និង​ធ្មេញ​ខាងក្រោម​ ​យក​អណ្តាត​ទល់​ពិតាន​ ​សង្កត់សង្កិន​ ​គាប​ ​កំ​ដៅ​នូវ​អកុសលចិត្ត​ ​ដោយ​កុសល​ចិត្ត​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​
ថយ | ទំព័រទី ៤៤៨ | បន្ទាប់
ID: 636821527194073923
ទៅកាន់ទំព័រ៖