ព្រះត្រៃបិដក ភាគ ២០

ប្រកបដោយ​មោហៈ​ខ្លះ​ ​អកុសល​វិតក្កៈ​ទាំងនោះ​ ​ក៏​សាបសូន្យ​ទៅ​ ​ដល់​នូវ​សេចក្តី​វិនាស​បាត់បង់​ទៅ​ពុំខាន​ ​ព្រោះ​លះបង់​នូវ​អកុសល​វិតក្កៈ​ទាំងនោះ​បាន​ហើយ​ ​ទើប​ចិត្ត​ខាងក្នុង​ ​ក៏​តាំងនៅ​ស្ងួតស្ងប់​ស៊ប់សួន​ ​មាន​អារម្មណ៍​តែមួយ​ ​នឹង​នៅក្នុង​អារម្មណ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ ​ដែល​មាន​កម្លាំង​ ​ចាប់​បុរស​ដែល​មាន​កម្លាំង​ថយ​ជាង​ ​ត្រង់​ក្បាល​ក្តី​ ​ត្រង់​ក​ក្តី​ ​ត្រង់​ខ្លួន​ក្តី​ ​ហើយ​សង្កត់សង្កិន​ ​គាប​ ​កំ​ដៅ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​វិតក្ក​សង្ខារ​សណ្ឋាន​ ​នៃ​វិតក្កៈ​ទាំងនោះ​ហើយ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​នៅតែ​កើតឡើង​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​សង្កត់​ធ្មេញ​ខាងលើ​ ​និង​ធ្មេញ​ខាងក្រោម​ ​យក​អណ្តាត​ទល់​ពិតាន​ ​សង្កត់សង្កិន​ ​គាប​ ​កំ​ដៅ​នូវ​អកុសលចិត្ត​ ​ដោយ​កុសល​ចិត្ត​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​សង្កត់​ធ្មេញ​ខាងលើ​ ​និង​ធ្មេញ​ខាងក្រោម​ ​យក​អណ្តាត​ទល់​ពិតាន​ ​សង្កត់​ ​គាប​ ​កំ​ដៅ​នូវ​អកុសលចិត្ត​ ​ដោយ​កុសល​ចិត្ត​ហើយ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ណា​
ថយ | ទំព័រទី ៤៤៩ | បន្ទាប់
ID: 636821527435437728
ទៅកាន់ទំព័រ៖