ព្រះត្រៃបិដក ភាគ ២០

ទាំងឡាយ​ ​មក​ពី​ចម្ងាយ​ ​មានប្រាថ្នា​ដើម្បី​ដឹង​ ​នូវ​អត្ថ​នៃ​ភាសិត​នុ៎ះ​ ​ក្នុង​សំណាក់​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ក៏​ឯ​អត្ថ​នៃ​ភាសិត​នុ៎ះ​ ​ប្រាកដ​ច្បាស់​ ​ចំពោះ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ហើយ​ ​ពួក​ភិក្ខុ​អ្នក​ស្តាប់​ ​(​នូវ​ភាសិត​)​ ​របស់​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​រួចហើយ​ ​នឹង​ចងចាំ​ទុក​។​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ចូរ​ប្រុង​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​មែនទែន​ ​ខ្ញុំ​នឹង​សំដែង​ឲ្យ​ស្តាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ថេរ​វាចា​របស់​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ព្រះករុណា​អាវុសោ​។​
 [​២៤​]​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​បាន​ពោល​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​សាស្តា​ទ្រង់​មាន​សេចក្តី​ស្ងប់ស្ងាត់​ហើយ​ ​ពួក​សាវ័ក​មិន​ហាត់​ធ្វើ​នូវ​វិវេក​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​សាស្តា​ទ្រង់​មាន​សេចក្តី​ស្ងប់ស្ងាត់​ហើយ​ ​ពួក​សាវ័ក​ក្នុង​សាសនា​នេះ​ ​មិន​ហាត់​ធ្វើ​នូវ​វិវេក​ ​មិន​លះបង់​នូវ​ពួក​ធម៌​ ​ដែល​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ឲ្យ​លះបង់​ ​បែរ​ទៅជា​អ្នក​ប្រព្រឹត្ត​ល្មោភ​ច្រើន​ ​ជា​អ្នក​កាន់​សាស​នា​ធូរ​ៗ​ ​នាំអាទិ៍​ឲ្យ​ប្រព្រឹត្ត​ទន់ទាប​ ​ជា​អ្នក​ដាក់ធុរៈ​ក្នុង​វិវេក​ ​គឺ​មិន​បំពេញ​កិច្ច​ក្នុង​ព្រះនិព្វាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​ភិក្ខុ​ទាំងនោះ
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636821246340730031
ទៅកាន់ទំព័រ៖