ព្រះត្រៃបិដក ភាគ ២០
ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំងនោះ ក៏សាបសូន្យទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុសលវិតក្កៈទាំងនោះចេញបាន ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន មានអារម្មណ៍តែមួយ នឹងនៅក្នុងអារម្មណ៍។
[២៦២] ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុអាស្រ័យនូវហេតុណា ធ្វើទុកក្នុងចិត្ត នូវហេតុណាហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ រមែងកើតឡើង ភិក្ខុនោះ ចេញចាកហេតុនោះហើយ ធ្វើទុកក្នុងចិត្ត នូវហេតុដទៃ ដែលប្រកបដោយកុសលវិញ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំងនោះ ក៏សាបសូន្យទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុសលវិតក្កៈទាំងនោះចេញបាន ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន មានអារម្មណ៍តែមួយ នឹងនៅក្នុងអារម្មណ៍។ កាលភិក្ខុកំណត់នូវទោស នៃវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំងនោះ ក៏សាបសូន្យទៅ
ID: 636821527751005778
ទៅកាន់ទំព័រ៖