ព្រះត្រៃបិដក ភាគ ២០

(​មជ្ឈិមា​បដិបទា​នោះ​)​ ​គឺ​អរិយមគ្គ​ប្រកបដោយ​អង្គ៨ប្រការ​នេះឯង​ ​ឯ​អរិយមគ្គ​ប្រកបដោយ​អង្គ៨ប្រការ​គឺ​ ​សេចក្តី​ឃើញត្រូវ១​ ​សេចក្តី​ត្រិះរិះ​ត្រូវ១​ ​សំដី​ត្រូវ១​ ​ការងារ​ត្រូវ១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ១​ ​សេចក្តី​ព្យាយាម​ត្រូវ១​ ​ការ​រលឹក​ត្រូវ១​ ​កា​រតំ​កល់​ចិត្ត​ត្រូវ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មជ្ឈិមា​បដិបទា​នេះឯង​ ​ជា​សេចក្តី​ប្រតិ​បត្ត​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ធ្វើឲ្យ​កើត​ញាណ​ ​ប្រព្រឹត្តទៅ​ដើម្បី​រម្ងាប់​កិលេស​ ​ដើម្បី​ដឹង​ច្បាស់​នូវ​អរិយសច្ច​ ​ដើម្បី​ត្រាស់​ដឹង​នូវ​មគ្គ​ ​ដើម្បី​ព្រះនិព្វាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​សេចក្តី​ក្រោធ​ជា​បាបធម៌១​ ​ការ​ចង​នូវ​សេចក្តី​ក្រោធ​ទុក​ ​ជា​បាបធម៌១​.​.​.​។​ ​លុបគុណ​គេ​ ​ជា​បាបធម៌១​ ​វាយ​ឫក្ស​ស្មើ​ ​ជា​បាបធម៌១​.​.​.​។​ ​សេចក្តី​ឈ្នានីស​ ​ជា​បាបធម៌១​ ​សេចក្តី​កំណាញ់​ ​ជា​បាបធម៌១​.​.​.​។​ ​ការ​បិទបាំង​ទោស​ខ្លួន​ ​ជា​បាបធម៌១​ ​សេចក្តី​អួតអាង​ ​ជា​បាបធម៌១​.​.​.​។​ ​សេចក្តី​រឹងត្អឹង​ ​ជា​បាបធម៌១​ ​ប្រឡង​វាសនា​ ​ជា​បាបធម៌១​.​.​.​។​ ​មានៈ​ ​ជា​បាបធម៌១​ ​អតិ​មានៈ​ ​ជា​បាបធម៌១​.​.​.​។​ ​សេចក្តី​ស្រវឹង​ ​ជា​បាបធម៌១​ ​សេចក្តី​ធ្វេសប្រហែស​ ​ជា​បាបធម៌១​ ​សេចក្តី​ប្រតិបត្តិ​យ៉ាង​កណ្តាល​ ​ប្រព្រឹត្តទៅ​ដើម្បី​លះបង់​ ​នូវ​សេចក្តី​ស្រវឹង​ផង​ ​ដើម្បី​លះបង់​នូវ​សេចក្តី​ធ្វេសប្រហែស​ផង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ជា​សេចក្តី​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636821247586141264
ទៅកាន់ទំព័រ៖