ព្រះត្រៃបិដក ភាគ ២០

ភយ​ភេរវ​សូត្រ​ ​ទី៤​


 [​២៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ចូល​សំដៅ​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​២៨​]​ ​លុះ​ ​ជា​ណុស្សោ​ណិ​ ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កុលបុត្រ​ទាំងឡាយ​ណា​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូលកាន់​ផ្នួស​ដោយ​សទ្ធា​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ណែនាំ​កុលបុត្រ​ទាំងនោះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​មាន​ឧបការៈ​ច្រើន​ ​ដល់​កុលបុត្រ​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636821248327623674
ទៅកាន់ទំព័រ៖