ព្រះត្រៃបិដក ភាគ ២០

ទាំងនោះ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ឲ្យ​កុលបុត្រ​ទាំងនោះ​សិក្សា​ ​(​នូវ​សិក្ខា​ ​មាន​អធិសីល​សិក្ខា​ជាដើម​)​ ​ឯ​ប្រជុំជន​ទាំងនោះ​ ​ក៏​យកតម្រាប់តាម​ព្រះ​គោតម​ដ៏​ចំរើន​មែន​ឬ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​សេចក្តី​នេះ​យ៉ាងហ្នឹងហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​សេចក្តី​នេះ​យ៉ាងហ្នឹងហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​កុលបុត្រ​ទាំងឡាយ​ណា​ ​ដែល​ចេញ​ចាក​ផ្ទះ​ហើយ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​សទ្ធា​ ​ចំពោះ​តថាគត​ ​តថាគត​ ​ជា​អ្នកណែនាំ​កុលបុត្រ​ទាំងនោះ​ ​តថាគត​ ​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ដល់​កុលបុត្រ​ទាំងនោះ​ ​តថាគត​ ​ជា​អ្នកឲ្យ​កុលបុត្រ​ទាំងនោះ​សិក្សា​ ​(​នូវ​សិក្ខា​ ​មាន​អធិ​សិក្ខា​ជាដើម​)​ ​ឯ​ប្រជុំជន​នោះ​ ​ក៏​យកតម្រាប់តាម​តថាគត​មែន​។​
 [​២៩​]​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេនាសនៈ​ដ៏​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​ឬ​ព្រៃ​ឆ្ងាយ​ ​ជាទី​ដែល​បុគ្គល​ធន់ទ្រាំ​នៅ​បាន​ដោយ​កម្រ​ ​វិវេក​ ​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ​ ​ត្រេកអរ​បាន​ដោយ​កម្រ​ ​ព្រៃ​ទាំងនោះ​ ​ហាក់ដូចជា​ដឹកនាំ​ចិត្ត​នៃ​ភិក្ខុ​ ​ដែល​មិនបាន​សមាធិ​ក្នុង​ទីស្ងាត់​ ​មែនឬទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​សេចក្តី​នេះ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​សេចក្តី​នេះ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះថា​ ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​ឬ​ព្រៃ​ឆ្ងាយ​ ​ជាទី​ដែល​បុគ្គល​ធន់ទ្រាំ​នៅ​បាន​ដោយ​កម្រ​ ​វិវេក​ ​បុគ្គល​ធ្វើ​បាន​ដោយ​កម្រ
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636821248627850846
ទៅកាន់ទំព័រ៖