ព្រះត្រៃបិដក ភាគ ២០
ត្រេកអរបានដោយកម្រ ព្រៃ (ទាំងនោះ) ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបានសមាធិក្នុងទីស្ងាត់មែន។
[៣០] ម្នាលព្រាហ្មណ៍ សូម្បីតែតថាគត នៅជាពោធិសត្វនៅឡើយ ក្នុងកាលមុន ដែលមិនទាន់បាត្រាស់ដឹង នូវសម្ពោធិញ្ញា មានសេចក្តីត្រិះរិះ ដូច្នេះថា សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយនេះឯង ជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរបានដោយកម្រ ព្រៃ (ទាំងនោះ) ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបានសមាធិក្នុងទីស្ងាត់។
[៣១] ម្នាលព្រាហ្មណ៍ តថាគតនោះឯង មានសេចក្តីត្រិះរិះ ដូច្នេះថា សមណព្រាហ្មណ៍ណាមួយ ដែលមានកាយកម្មមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើននោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោស របស់ខ្លួន ដែលមានកាយកម្មមិនបរិសុទ្ធនោះឯង។ ចំណែកតថាគត មិនមែនជាមានកាយកម្មមិនបរិសុទ្ធ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ ដូច្នោះទេ តថាគត ជាអ្នកមានកាយកម្មបរិសុទ្ធមែន។ ព្រះអរិយៈទាំងឡាយណា ដែលមានកាយកម្មបរិសុទ្ធ
ID: 636821248932018244
ទៅកាន់ទំព័រ៖