ព្រះត្រៃបិដក ភាគ ២០

 [​៣៣​]​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ឯង​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ដែល​មាន​អភិជ្ឈា​ជាប្រក្រតី​ ​មាន​សេចក្តី​ត្រេកត្រអាល​ដ៏​ក្លៀវក្លា​ ​ក្នុង​កាម​ទាំងឡាយ​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​តែង​ហៅ​អកុសលធម៌​ ​ដែល​គួរ​ភ័យ​ ​គួរខ្លាច​ ​ព្រោះ​ហេតុ​នៃ​ទោស​របស់​ខ្លួន​ ​ដែល​មាន​អភិជ្ឈា​ជាប្រក្រតី​ ​មាន​សេចក្តី​ត្រេកត្រអាល​ដ៏​ក្លៀវក្លា​ ​ក្នុង​កាម​ទាំងឡាយ​នោះ​ឯង​។​ ​ឯត​ថា​គត​ ​នឹង​មាន​អភិជ្ឈា​ជាប្រក្រតី​ ​មាន​សេចក្តី​ត្រេកត្រអាល​ដ៏​ក្លៀវក្លា​ ​ក្នុង​កាម​ទាំងឡាយ​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​ដូច្នោះ​ក៏ទេ​ ​តថាគត​ ​មិន​មាន​អភិជ្ឈា​ជាប្រក្រតី​មែន​។​ ​ពួក​ព្រះ​អរិយៈ​ណា​ ​ដែល​មិន​មាន​អភិជ្ឈា​ជាប្រក្រតី​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​បណ្តា​ព្រះ​អរិយៈ​ទាំងនោះ​ ​តថាគត​ ​ក៏​ជា​ព្រះ​អរិយៈ​មួយ​ដែរ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​បាន​ពិចារណា​ឃើញ​ ​នូវ​ធម៌​ ​ដែល​មិន​មាន​អភិជ្ឈា​នុ៎ះ​ ​ក្នុង​ខ្លួន​ហើយ​ ​ទើប​តថាគត​ ​បាន​ដល់​នូវ​សួស្តី​ដោយ​ច្រើន​ ​គួរ​នឹង​នៅក្នុង​ព្រៃ​បាន​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636821249512761460
ទៅកាន់ទំព័រ៖