ព្រះត្រៃបិដក ភាគ ២០
[៣៥] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលថីនមិទ្ធៈ (សេចក្តីច្រអូសចិត្ត និងច្រអូសកាយ) គ្របសង្កត់ហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលថីនមិទ្ធៈ គ្របសង្កត់នោះឯង។ ឯតថាគត មិនមែនជាអ្នកដែលថីនមិទ្ធៈ គ្របសង្កត់ហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះទេ តថាគត ជាអ្នកមានថីនមិទ្ធៈទៅប្រាសហើយ។ ព្រះអរិយៈទាំងឡាយណា មានថីនមិទ្ធៈ ទៅប្រាសហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវថីនមិទ្ធៈ ទៅប្រាសហើយក្នុងខ្លួន ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៦] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលមានចិត្តរវើរវាយ មានចិត្តមិនស្ងប់រម្ងាប់ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ
ID: 636821250027200885
ទៅកាន់ទំព័រ៖