ព្រះត្រៃបិដក ភាគ ២០

ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​តែង​ហៅ​អកុសលធម៌​ ​ដែល​គួរ​ភ័យ​ ​គួរខ្លាច​ ​ព្រោះ​ហេតុ​នៃ​ទោស​របស់​ខ្លួន​ ​ដែល​មានចិត្ត​រវើរវាយ​ ​មានចិត្ត​មិន​ស្ងប់​រម្ងាប់​នោះ​ឯង​។​ ​ឯត​ថា​គត​ ​នឹង​មានចិត្ត​រវើរវាយ​ ​មានចិត្ត​មិន​ស្ងប់​រម្ងាប់​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​ដូច្នោះ​ក៏ទេ​ ​តថាគត​ ​ជា​អ្នកមាន​ចិត្តស្ងប់​រម្ងាប់​។​ ​ព្រះ​អរិយៈ​ទាំងឡាយ​ណា​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​បណ្តា​ព្រះ​អរិយៈ​ទាំងនោះ​ ​តថាគត​ ​ក៏​ជា​ព្រះ​អរិយៈ​មួយ​ដែរ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​បាន​ពិចារណា​ឃើញ​ ​នូវ​ចិត្តស្ងប់​រម្ងាប់​នុ៎ះ​ ​ក្នុង​ខ្លួន​ហើយ​ ​ទើបដល់​នូវ​សួស្តី​ដោយ​ច្រើន​ ​គួរ​នឹង​នៅក្នុង​ព្រៃ​បាន​។​
 [​៣៧​]​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ឯង​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ដែល​មាន​សេចក្តី​សង្ស័យ​ ​មិន​ដាច់ស្រេច​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​តែង​ហៅ​អកុសលធម៌​ ​ដែល​គួរ​ភ័យ​ ​គួរខ្លាច​ ​ព្រោះ​ហេតុ​នៃ​ទោស​របស់​ខ្លួន​ ​ដែល​មាន​សេចក្តី​សង្ស័យ​ ​មិន​ដាច់ស្រេច​នោះ​ឯង​។​ ​ឯត​ថា​គត​ ​នឹង​មាន​មាន​សេចក្តី​សង្ស័យ​ ​មិន​ដាច់ស្រេច​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​ដូច្នោះ​ក៏ទេ​ ​តថាគត​ ​ជា​អ្នក​កន្លង​ផុត​ ​ចាក​សេចក្តី​សង្ស័យ​ ​មិន​ដាច់ស្រេច​បាន​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636821250292926083
ទៅកាន់ទំព័រ៖