ព្រះត្រៃបិដក ភាគ ២០
វេហប្ផលព្រហ្មពិតហើយ ក៏រាប់អាននូវពួកវេហប្ផលព្រហ្ម រាប់អានក្នុងពួកវេហប្ផលព្រហ្ម រាប់អានថា វេហប្ផលព្រហ្មពិត រាប់អានថា វេហប្ផលព្រហ្ម ជារបស់អញ ត្រេកអរនឹងពួកវេហប្ផលព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរ វេហប្ផលព្រហ្ម នោះមិនបាន។ បុថុជ្ជន សំគាល់នូវអសញ្ញិសត្វ ថាជាអសញ្ញិសត្វពិត លុះសំគាល់នូវអសញ្ញិសត្វ ថាជាអសញ្ញិសត្វពិតហើយ ក៏រាប់អាននូវអសញ្ញិសត្វ រាប់អានក្នុងអសញ្ញិសត្វ រាប់អានថា ជាអសញ្ញិសត្វពិត រាប់អានថា អសញ្ញិសត្វជារបស់អញ ត្រេកអរនឹងអសញ្ញិសត្វ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអសញ្ញិសត្វមិនបាន។ បុថុជ្ជន សំគាល់នូវអាកាសានញ្ចាយតនព្រហ្ម ថាជាអាកាសានញ្ចាយតនព្រហ្មពិត លុះសំគាល់នូវអាកាសានញ្ចាយតនព្រហ្ម ថាជាអាកាសានញ្ចាយតនព្រហ្មពិតហើយ ក៏រាប់អាននូវអាកាសានញ្ចាយតនព្រហ្ម រាប់អានក្នុងអាកាសានញ្ចាយតនព្រហ្ម រាប់អានថា អាកាសានញ្ចាយតនព្រហ្មពិត រាប់អានថា អាកាសានញ្ចាយតនព្រហ្មជារបស់អញ ត្រេកអរនឹងអាកាសានញ្ចាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអាកាសានញ្ចាយតនព្រហ្មនោះមិនបាន។
ID: 636820739442867131
ទៅកាន់ទំព័រ៖