ព្រះត្រៃបិដក ភាគ ២០

ព្រះ​អរិយៈ​ទាំងឡាយ​ណា​ ​ដែល​កន្លង​ផុត​សេចក្តី​សង្ស័យ​ ​មិន​ដាច់ស្រេច​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​បណ្តា​ព្រះ​អរិយៈ​ទាំងនោះ​ ​តថាគត​ ​ក៏​ជា​ព្រះ​អរិយៈ​មួយ​ដែរ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​បាន​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ដែល​កន្លង​ផុត​សេចក្តី​សង្ស័យ​មិន​ដាច់ស្រេច​នុ៎ះ​ ​ក្នុង​ខ្លួន​ហើយ​ ​ទើបដល់​នូវ​សួស្តី​ដោយ​ច្រើន​ ​គួរ​នឹង​នៅក្នុង​ព្រៃ​បាន​។​
 [​៣៨​]​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ជា​អ្នកលើ​ក​តំ​កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​តែង​ហៅ​អកុសលធម៌​ ​ដែល​គួរ​ភ័យ​ ​គួរខ្លាច​ ​ព្រោះ​ហេតុ​នៃ​ទោស​របស់​ខ្លួន​ ​ដែល​លើ​ក​តំ​កើង​ខ្លួនឯង​ ​និង​បន្តុះ​បង្អាប់​អ្នកដទៃ​នោះ​ឯង​។​ ​ឯត​ថា​គត​ ​នឹងជា​អ្នកលើ​ក​តំ​កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​ដូច្នោះ​ក៏ទេ​ ​តថាគត​ ​ជា​អ្នក​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ទេ​។​ ​ព្រះ​អរិយៈ​ទាំងឡាយ​ណា​ ​ជា​អ្នក​មិន​លើ​ក​តំ​កើង​ខ្លួនឯង​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636821250548030674
ទៅកាន់ទំព័រ៖