ព្រះត្រៃបិដក ភាគ ២០
មិនបន្តុះបង្អាប់អ្នកដទៃ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវសេចក្តីមិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៣៩] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកតក់ស្លុត ប្រកបដោយជាតិ ជាអ្នកខ្លាច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តីតក់ស្លុត និងការប្រកបដោយជាតិជាអ្នកខ្លាចនោះឯង។ ឯតថាគត នឹងមានសេចក្តីតក់ស្លុត ប្រកបដោយជាតិជាអ្នកខ្លាច សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកប្រាសចាកសេចក្តីព្រឺព្រួចរោមហើយ។ ព្រះអរិយៈទាំងឡាយណា ប្រាសចាកសេចក្តីព្រឺព្រួចរោមហើយ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ
ID: 636821250812975828
ទៅកាន់ទំព័រ៖