ព្រះត្រៃបិដក ភាគ ២០

បណ្តា​ព្រះ​អរិយៈ​ទាំងនោះ​ ​តថាគត​ ​ក៏​ជា​ព្រះ​អរិយៈ​មួយ​ដែរ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​បាន​ពិចារណា​ឃើញ​ ​នូវ​ការប្រាសចាក​សេចក្តី​ព្រឺព្រួច​រោម​នុ៎ះ​ ​ក្នុង​ខ្លួន​ហើយ​ ​ទើបដល់​នូវ​សួស្តី​ដោយ​ច្រើន​ ​គួរ​នឹង​នៅក្នុង​ព្រៃ​បាន​។​
 [​៤០​]​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ដែល​ត្រូវការ​ចង់បាន​លាភសក្ការៈ​(​១​)​ ​និង​សេចក្តី​សរសើរ​(​២​)​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​តែង​ហៅ​អកុសលធម៌​ ​ដែល​គួរ​ភ័យ​ ​គួរខ្លាច​ ​ព្រោះ​ហេតុ​នៃ​ទោស​របស់​ខ្លួន​ ​ដែល​ត្រូវការ​ចង់បាន​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ឯង​។​ ​ឯត​ថា​គត​ ​នឹង​ត្រូវការ​ចង់បាន​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​ដូច្នោះ​ក៏ទេ​ ​តថាគត​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​ ​ព្រះ​អរិយៈ​ទាំងឡាយ​ណា​ ​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​ ​សេព​នូវ​
​(​១​)​ ​ត្រង់​ដែល​ថា​ ​លាភៈ​ ​និង​សក្ការៈ​ ​គឺ​បាន​ដល់​បច្ច័យ​ទាំង៤​ ​មាន​ចីវរប្បច្ច័យ​ជាដើម​ ​ឬ​បាន​ដល់​របស់​ផ្សេង​ៗ​ ​មាន​សំពត់​អាវ​ជាដើម​។​ ​សក្ការៈ​ ​បាន​ដល់​បច្ច័យ​ ​និង​របស់​ទាំងអស់​នោះ​ ​ដែលគេ​តាក់តែង​ធ្វើឲ្យ​ល្អ​វិសេស​ ​គួរ​ជា​របស់​មាន​ដំ​ឡៃ​។​ ​(​២​)​ ​ត្រង់​ដែល​ថា​សរសើរ​ ​គឺ​និយាយ​សរសើរគុណ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636821251273962195
ទៅកាន់ទំព័រ៖