ព្រះត្រៃបិដក ភាគ ២០
[៤២] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកភ្លេចស្មារតី មិនដឹងខ្លួន (ប្រាសចាកបញ្ញា) សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលភ្លេចស្មារតី មិនដឹងខ្លួននោះឯង។ ឯតថាគត នឹងជាអ្នកភ្លេចស្មារតី មិនដឹងខ្លួន សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានស្មារតីតំកល់មាំ។ ព្រះអរិយៈទាំងឡាយណា ជាអ្នកមានស្មារតីតំកល់មាំ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវការតំកល់ស្មារតីមាំនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤៣] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ មានចិត្តមិនតំកល់មាំ (ប្រាសចាកឧបចារសមាធិ និងអប្បនាសមាធិ) មានចិត្តវិលវល់ សេពនូវសេនាសនៈស្ងាត់
ID: 636821252006564098
ទៅកាន់ទំព័រ៖