ព្រះត្រៃបិដក ភាគ ២០

ឯត​ថា​គត​ ​នឹងជា​អ្នក​អប្ប​ឥត​ប្រាជ្ញា​ ​ល្ងង់​លេលា​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​ដូច្នោះ​ក៏ទេ​ ​តថាគត​ ​ជា​អ្នក​បរិបូណ៌​ដោយ​ប្រាជ្ញា​។​ ​ព្រះ​អរិយៈ​ទាំងឡាយ​ណា​ ​ដែល​បរិបូណ៌​ដោយ​ប្រាជ្ញា​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​បណ្តា​ព្រះ​អរិយៈ​ទាំងនោះ​ ​តថាគត​ ​ក៏​ជា​ព្រះ​អរិយៈ​មួយ​ដែរ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​បាន​ពិចារណា​ឃើញ​ ​បញ្ញាសម្បទា​នុ៎ះ​ ​ក្នុង​ខ្លួន​ហើយ​ ​ទើបដល់​នូវ​សួស្តី​ដោយ​ច្រើន​ ​គួរ​នឹង​នៅក្នុង​ព្រៃ​បាន​។​

​ចប់​ ​បរិយាយ១៦​។​


 [​៤៥​]​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​រាត្រី​ទាំងឡាយ​ ​ដែលគេ​ដឹង​ច្បាស់​ ​ដែលគេ​កំណត់​ដឹង​ថា​ជា​ ​តិថី​ទី១៤​ ​ទី១៥​ ​ទី៨នៃ​បក្ខ​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​គួរ​នៅក្នុង​អារាមចេតិយ​ ​វន​ចេតិយ​ ​រុក្ខចេតិយ​ទាំងឡាយ​ ​ដែល​គួរ​ភ័យ​ ​គួរ​ភ្លឹក​ ​គួរឲ្យ​ព្រឺព្រួច​រោម​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636821252559055698
ទៅកាន់ទំព័រ៖