ព្រះត្រៃបិដក ភាគ ២០
មានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនឈរ មិនអង្គុយ មិនដេកសោះ ខំចង្ក្រមដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងឈរ ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនចង្ក្រម មិនអង្គុយ មិនដេក ប្រឹងឈរ ដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងអង្គុយ ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនដេក មិនឈរ មិនចង្ក្រមសោះ ប្រឹងអង្គុយ ដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងដេក ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើបនោះមកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនអង្គុយ មិនឈរ មិនចង្ក្រមសោះ ប្រឹងដេក ដរាបទាល់តែបន្ទោបង់ភ័យ និងសេចក្តីស្ញើបនោះបាន។
ID: 636821253014221732
ទៅកាន់ទំព័រ៖