ព្រះត្រៃបិដក ភាគ ២០

បុថុជ្ជន​ ​សំគាល់​នូវ​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ ​ថា​ជា​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ពិត​ ​លុះ​សំគាល់​នូវ​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ ​ថា​ជា​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ពិតហើយ​ ​ក៏​រាប់អាន​នូវ​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ ​រាប់អាន​ក្នុង​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ ​រាប់អាន​ថា​ ​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ពិត​ ​រាប់អាន​ថា​ ​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ ​ជា​របស់​អញ​ ​ត្រេកអរ​នឹង​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ ​ថា​ជា​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ពិត​ ​លុះ​សំគាល់​នូវ​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ ​ថា​ជា​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ពិតហើយ​ ​ក៏​រាប់អាន​នូវ​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ ​រាប់អាន​ក្នុង​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ ​រាប់អាន​ថា​ ​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ពិត​ ​រាប់អាន​ថា​ ​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ជា​របស់​អញ​ ​ត្រេកអរ​នឹង​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំ​គាល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យត​នព្រ​ហ្ម​ ​ថា​ជា​នេវ​សញ្ញា​នា​សញ្ញា​យត​នព្រ​ហ្ម​ពិត​ ​លុះ​សំ​គាល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យត​នព្រ​ហ្ម​ពិតហើយ​ ​ក៏​រាប់​អា​ននូ​វនេវ​សញ្ញា​នា​សញ្ញា​យត​នព្រ​ហ្ម​ ​រាប់​អា​នក្នុ​ងនេវ​សញ្ញា​នា​សញ្ញា​យត​នព្រ​ហ្ម​ ​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636820739672870287
ទៅកាន់ទំព័រ៖