ព្រះត្រៃបិដក ភាគ ២០

មាន​អារម្មណ៍​មូល​តែមួយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ឯង​ ​លុះ​ប្រាកដជា​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ប្រាកដជា​ស្ងាត់​ចាក​ធម៌​ទាំងឡាយ​ ​ជាអកុសល​ហើយ​ ​ក៏​ចូល​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​ ​លុះ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ហើយ​ ​ក៏បាន​ចូល​ដល់​ទុតិយជ្ឈាន​ ​ជាទី​ផូរផង់​ ​ប្រព្រឹត្តទៅ​ខាងក្នុង​ ​ក៏​ញុំាង​ចិត្តជា​សមាធិ​ ​ឲ្យ​ចំរើន​ឡើង​ ​គ្មាន​វិតក្កៈ​ ​វិចារៈ​ទេ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​លុះ​លះបង់​បីតិ​ចេញ​ហើយ​ ​តថាគត​ ​ជា​បុគ្គល​ព្រងើយ​ ​មានសតិ​ ​និង​សេចក្តី​ដឹង​ច្បាស់​ ​តថាគត​ ​សោយសុខ​ ​ដោយ​នាមកាយ​ផង​ ​អរិយបុគ្គល​ទាំងឡាយ​ ​តែង​សំដែង​នូវ​បុគ្គល​ ​ដែល​បាន​តតិយជ្ឈាន​នោះ​ណា​ ​ថា​ជា​បុគ្គល​មានចិត្ត​ព្រងើយ​ ​ជា​អ្នកមាន​ស្មារតី​ ​មាន​ប្រក្រតី​នៅជា​សុខ​ ​តថាគត​ ​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ហើយ​ ​ព្រោះ​លះបង់​ ​នូវ​សេចក្តី​សុខ​ផង​ ​ព្រោះ​លះបង់​ ​នូវ​សេចក្តី​ទុក្ខ​ផង​ ​ព្រោះ​រំលត់​ ​នូវ​សោមនស្ស​ ​និង​ទោមនស្ស​អំពី​មុន​ផង​ ​តថាគត​ ​បាន​ចូល​ដល់​ចតុត្ថជ្ឈាន​ ​ឥត​ទុក្ខ​ ​ឥត​សុខ​ ​មានសតិ​ដ៏​ស្អាត​ ​ដោយ​ឧបេក្ខា​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636821253555342683
ទៅកាន់ទំព័រ៖