ព្រះត្រៃបិដក ភាគ ២០
មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ
(១) ទុគ្គតិ
(២) វិនិបាត
(៣) នរក
(៤) អើហ្ន៎ ចំណែកខាងសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងអម្បាលនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯឋានសុគតិ
(៥) និងសួគ៌
(៦) ទេវលោក។ តថាគតមើលឃើញ នូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលព្រាហ្មណ៍
(១) កំណើតសត្វតិរច្ឆាន។ (២) ប្រេតវិស័យ។ (៣) [អសុរកាយ ដែលមានមហិទ្ធិឫទ្ធិ ដូច រាហូអសុរិន្ទ ជាដើម។ (៤) លោកដែលគ្មានសេចក្តីចំរើន មានប្រការច្រើន មានអវចីនរកជាដើម។ (៥) សង្គ្រោះយកគតិរបស់មនុស្សចូលផង។ (៦) ចំពោះយកគតិនៃទេវតាតែម្យ៉ាង។
ID: 636821254582181415
ទៅកាន់ទំព័រ៖