ព្រះត្រៃបិដក ភាគ ២០

 [​៥១​]​ ​ម្នាល​ព្រាហ្មណ៍​ ​ឯស​មណ​ព្រាហ្មណ៍​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ថ្ងៃនេះ​ឯង​ ​ព្រះសមណគោតម​ ​ប្រហែលជា​មិនទាន់​ប្រាសចាក​រាគៈ​ ​មិនទាន់​ប្រាសចាក​ទោសៈ​ ​មិនទាន់​ប្រាសចាក​មោហៈ​ទេ​ដឹង​ ​ព្រោះហេតុនោះ​ ​បាន​ជា​លោក​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដំណើរ​នុ៎ះ​ ​អ្នក​កុំ​គប្បី​ឃើញ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​បាន​ពិចារណា​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍២ប្រការ​ ​គឺ​ពិចារណា​ឃើញ​នូវ​ការ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ចំពោះខ្លួន១​ ​អនុគ្រោះ​ ​ដល់​ប្រជុំជន​ ​មាន​ក្នុង​ខាងក្រោយ១​ ​បាន​ជា​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​។​
 [​៥២​]​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​ថា​ ​ឱ​ហ្ន៎​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះអង្គ​មាន​សេចក្តី​អនុគ្រោះ​ ​ដល់​ប្រជុំជន​ខាងក្រោយ​មែន​ ​ព្រោះ​ព្រះអង្គ​បាន​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ហើយ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636821255383187229
ទៅកាន់ទំព័រ៖