ព្រះត្រៃបិដក ភាគ ២០
រាប់អានថា នេវសញ្ញានាសញ្ញាយតនព្រហ្មពិត រាប់អានថា នេវសញ្ញានាសញ្ញាយតនព្រហ្ម ជារបស់អញ ត្រេកអរនឹងនេវសញ្ញានាសញ្ញាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនេវសញ្ញានាសញ្ញាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវរូបាយតនៈ ថាជារូបាយតនៈពិត លុះសំគាល់នូវរូបាយតនៈ ថាជារូបាយតនៈពិតហើយ ក៏រាប់អាននូវរូបាយតនៈ រាប់អានក្នុងរូបាយតនៈ រាប់អានថា រូបាយតនៈពិត រាប់អានថា រូបាយតនៈ ជារបស់អញ ត្រេកអរនឹងរូបាយតនៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររូបាយតនៈនោះមិនបាន។ បុថុជ្ជន សំគាល់នូវសទ្ទាយតនៈ ថាជាសទ្ទាយតនៈពិត លុះសំគាល់នូវសទ្ទាយតនៈ ថាជាសទ្ទាយតនៈពិតហើយ ក៏រាប់អាននូវសទ្ទាយតនៈ រាប់អានក្នុងសទ្ទាយតនៈ រាប់អានថា សទ្ទាយតនៈពិត រាប់អានថា សទ្ទាយតនៈ ជារបស់អញ ត្រេកអរនឹងសទ្ទាយតនៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសទ្ទាយតនៈនោះមិនបាន។ បុថុជ្ជន សំគាល់នូវមុតៈ
(១) ថាជាមុតៈពិត លុះសំគាល់នូវមុតៈ ថាជាមុតៈពិតហើយ
(១) មុតសព្ទក្នុងទីនេះ ជាឈ្មោះអាយតនៈទាំង៣ គឺគន្ធៈ រស ផោដ្ឋព្វៈ។
ID: 636820739984678121
ទៅកាន់ទំព័រ៖