ព្រះត្រៃបិដក ភាគ ២០

ឬ​អំពី​ត្រកូល​ជាង​លោហៈ​ ​ជា​ភាជន៍​ប្រឡាក់​ដោយ​ធូលី​ ​និង​ស្នឹម​ ​បុគ្គល​ជា​ម្ចាស់​ទាំងឡាយ​ ​មិនបាន​ប្រើប្រាស់​នូវ​ភាជន៍​នោះ​ផង​ ​មិនបាន​ដុសខាត់​ផង​ ​ថែមទាំង​ដាក់​ភាជន៍​នោះ​ ​នៅក្នុង​ផ្លូវ​ធូលី​ ​ម្នាល​អាវុសោ​ ​ក៏​កាលបើ​ដូច្នោះ​ ​ភាជន៍​សំរិទ្ធ​នោះ​ ​ដល់​សម័យ​ជា​ខាងក្រោយ​មក​ ​រឹតតែ​សៅហ្មង​ ​មាន​ស្នឹម​ចាប់​ដែរ​ឬ​។​ ​ព្រះ​មហាមោគ្គល្លាន​ ​ក៏​ទទួល​ថា​ ​អើ​ ​អាវុសោ​។​ ​ព្រះ​សារីបុត្រ​ ​មាន​ថេរ​វាចា​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​ណា​ ​នៅ​មាន​អង្គណៈ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​មាន​អង្គណៈ​ក្នុង​ខ្លួន​ ​អង្គណៈ​នេះ​ ​ក៏​មាន​ប្រាកដ​ ​ដល់​បុគ្គល​នោះ​ ​បុគ្គល​នោះ​ ​នឹង​មិន​ញុំាង​ឆន្ទៈ​ឲ្យ​កើតឡើង​ ​មិន​សង្វាត​ ​មិន​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​អង្គណៈ​នោះ​ចេញ​ ​ក៏​ដូច្នោះ​ដែរ​។​ ​បុគ្គល​នោះ​ ​មុខ​ជា​នឹង​ធ្វើ​មរណកាល​ទៅ​ទាំង​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ទាំង​អង្គណៈ​ ​ទាំង​ចិត្ត​ដ៏​សៅហ្មង​។​ ​ម្នាល​អាវុសោ​ ​បណ្តា​បុគ្គល​ទាំង៤ពួក​នោះ​ ​បុគ្គល​ណា​ ​នៅ​មាន​អង្គណៈ​ ​តែ​ដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​មាន​អង្គណៈ​ក្នុង​ខ្លួន​ ​អង្គណៈ​នេះ​ ​ក៏​មាន​ប្រាកដ​ ​ដល់​បុគ្គល​នោះ​ ​តែ​បុគ្គល​នោះ​ ​មុខ​ជា​នឹង​ញុំាង​ឆន្ទៈ​ ​ឲ្យ​កើតឡើង​ ​មុខ​ជា​នឹង​សង្វាត​ ​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​អង្គណៈ​នោះ​ចេញ​។​ ​បុគ្គល​នោះ​ ​មុខ​ជា​មិន​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​មិន​មាន​អង្គណៈ
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636821257182270131
ទៅកាន់ទំព័រ៖