ព្រះត្រៃបិដក ភាគ ២០

លុះ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុភនិមិត្ត​នោះ​ហើយ​ ​រាគៈ​ ​មុខ​ជា​នឹង​តាម​កំចាត់​ចិត្ត​មិនខាន​។​ ​បុគ្គល​នោះ​ ​មុខ​ជា​នឹង​ធ្វើ​មរណកាល​ទៅ​ទាំង​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ទាំង​អង្គណៈ​ ​ទាំង​ចិត្ត​ដ៏​សៅហ្មង​។​ ​ម្នាល​អាវុសោ​ ​ដូចជា​ភាជន៍​សំរិទ្ធ​ ​ដែលគេ​នាំ​យក​មក​អំពី​ផ្សារ​ ​ឬ​អំពី​ត្រកូល​ជាង​លោហៈ​ ​ជា​ភាជន៍​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​តែ​បុគ្គល​ជា​ម្ចាស់​ទាំងឡាយ​ ​មិនបាន​ប្រើប្រាស់​ភាជន៍​នោះ​ផង​ ​មិនបាន​ដុសខាត់​ផង​ ​ថែមទាំង​ទុក​ភាជន៍​នោះ​ ​ក្នុង​ផ្លូវ​ធូលី​ទៀត​ ​ម្នាល​អាវុសោ​ ​ក៏​កាលបើ​ដូច្នោះ​ ​ភាជន៍​សំរិទ្ធ​នោះ​ ​លុះដល់​សម័យ​ខាងក្រោយ​ ​ទៅជា​សៅហ្មង​ ​មាន​ស្នឹម​ចាប់​ដែរ​ឬ​។​ ​ព្រះ​មហាមោគ្គល្លាន​ ​ក៏​ទទួល​ថា​ ​អើ​ ​អាវុសោ​។​ ​ព្រះ​សារីបុត្រ​មាន​ថេរ​វាចា​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​ណា​ ​មិន​មាន​អង្គណៈ​ ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​មិន​មាន​អង្គណៈ​ក្នុង​ខ្លួន​ ​អង្គណៈ​នេះ​ ​ក៏​ត្រឡប់ទៅ​ជា​មាន​ប្រាកដ​ ​ដល់​បុគ្គល​នោះ​វិញ​ ​បុគ្គល​នោះ​ ​មុខ​ជា​នឹង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុភនិមិត្ត​ ​លុះ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុភនិមិត្ត​នោះ​ហើយ​ ​រាគៈ​ ​មុខ​ជា​នឹង​តាម​កំចាត់​ចិត្ត​មិនខាន​។​ ​បុគ្គល​នោះ​ ​មុខ​ជា​នឹង​ធ្វើ​មរណកាល​ទៅ​ទាំង​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ទាំង​អង្គណៈ​ ​ទាំង​ចិត្តសៅហ្មង​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​អាវុសោ​ ​បណ្តា​បុគ្គល​ទាំង៤ពួក​នោះ​ ​បុគ្គល​ណា​ ​មិន​មាន​អង្គណៈ​ ​តែ​ដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​មិន​មាន​អង្គណៈ​ក្នុង​ខ្លួន​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636821257658087346
ទៅកាន់ទំព័រ៖