ព្រះត្រៃបិដក ភាគ ២០

អង្គណៈ​នេះ​ ​ក៏​ត្រឡប់ទៅ​ជា​មាន​ប្រាកដ​ ​ដល់​បុគ្គល​នោះ​វិញ​ ​បុគ្គល​នោះ​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុភនិមិត្ត​ ​លុះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុភនិមិត្ត​នោះ​ហើយ​ ​រាគៈ​ ​មុខ​ជា​នឹង​មិន​តាម​កំចាត់​ចិត្តបាន​ឡើយ​។​ ​បុគ្គល​នោះ​ ​មុខ​ជា​មិន​មា​នរាៈ​ ​ទោសៈ​ ​មោហៈ​ ​មិន​មាន​អង្គណៈ​ ​មានចិត្ត​មិន​សៅហ្មង​ ​ហើយ​ធ្វើ​នូវ​មរណកាល​ទៅ​។​ ​ម្នាល​អាវុសោ​ ​ដូចជា​ភាជន៍​សំរិទ្ធ​ ​ដែលគេ​នាំ​យក​មក​អំពី​ផ្សារ​ ​ឬ​អំពី​ត្រកូល​ជាង​លោហៈ​ ​ជា​ភាជន៍​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​បុគ្គល​ជា​ម្ចាស់​ទាំងឡាយ​ ​បាន​ប្រើប្រាស់​នូវ​ភាជន៍​នោះ​ផង​ ​បាន​ដុសខាត់​ផង​ ​ថែមទាំង​មិន​ទុក​ភាជន៍​នោះ​ ​ក្នុង​ផ្លូវ​ធូលី​ផង​ ​ម្នាល​អាវុសោ​ ​ក៏​កាលបើ​ដូច្នោះ​ ​ភាជន៍​សំរិទ្ធ​នោះ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ទៅជា​ភាជន៍​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​ក្រៃលែង​ដែរ​ឬ​។​ ​ព្រះ​មហាមោគ្គល្លាន​ ​ក៏​ទទួល​ថា​ ​អើ​ ​អាវុសោ​។​ ​ព្រះ​សារីបុត្រ​មាន​ថេរ​វាចា​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​ណា​ ​មិន​មាន​អង្គណៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​មិន​មាន​អង្គណៈ​ក្នុង​ខ្លួន​ ​អង្គណៈ​នេះ​ ​ក៏​មាន​ប្រាកដ​ ​ដល់​បុគ្គល​នោះ​ ​មុខ​ជា​បុគ្គល​នោះ​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ចំពោះ​សុភនិមិត្ត​ ​លុះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សុភនិមិត្ត​នោះ​ហើយ​ ​រាគៈ​ ​មុខ​ជា​នឹង​មិន​តាម​កំចាត់​ចិត្ត​ ​ក៏​ដូច្នោះ​ដែរ​។​ ​បុគ្គល​នោះ​ ​មុខ​ជា​មិន​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636821257894790885
ទៅកាន់ទំព័រ៖