ព្រះត្រៃបិដក ភាគ ២០

ភិក្ខុ​ ​ដឹង​ភិក្ខុ​នោះ​ថា​ ​ជា​អ្នក​ត្រូវអាបត្តិ​ហើយ​។​ ​ភិក្ខុ​នោះ​ ​ក៏​ខឹង​ ​មិន​ត្រេកអរ​ ​ដោយហេតុ​ដូច្នេះ​ថា​ ​ពួក​ភិក្ខុ​ ​ដឹង​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ត្រូវអាបត្តិ​ហើយ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ខឹង​ណា​ក្តី​ ​សេចក្តី​មិន​ត្រេកអរ​ណា​ក្តី​ ​ទាំងពីរ​នេះឯង​ ​ឈ្មោះថា​ ​អង្គណៈ​ដែរ​។​
 [​៥៨​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​មែនហើយ​ ​ពួក​ភិក្ខុ​ចោទ​អាត្មាអញ​ ​ក្នុង​ទីស្ងាត់​ចុះ​ ​សូមកុំ​ចោទ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​ពួក​ភិក្ខុ​ចោទ​ភិក្ខុ​នោះ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​មិន​ចោទ​ក្នុង​ទីស្ងាត់​។​ ​ភិក្ខុ​នោះ​ ​ខឹង​ ​មិន​ត្រេកអរ​ ​ដោយហេតុ​ដូច្នេះ​ថា​ ​ពួក​ភិក្ខុ​ចោទ​អាត្មាអញ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​មិន​ចោទ​ក្នុង​ទីស្ងាត់​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ខឹង​ណា​ក្តី​ ​សេចក្តី​មិន​ត្រេកអរ​ណា​ក្តី​ ​ទាំងពីរ​នេះឯង​ ​ឈ្មោះថា​ ​អង្គណៈ​ដែរ​។​
 [​៥៩​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​មែនហើយ​ ​បុគ្គល​ស្មើគ្នា​ ​គួរ​ចោទ​អាត្មាអញ​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636821258492785088
ទៅកាន់ទំព័រ៖