ព្រះត្រៃបិដក ភាគ ២០
ក៏រាប់អាននូវមុតៈ រាប់អានក្នុងមុតៈ រាប់អានថា មុតៈ ពិត រាប់អានថា មុតៈ ជារបស់អញ ត្រេកអរនឹងមុតៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរមុតៈនោះមិនបាន។ បុថុជ្ជនសំគាល់នូវវិញ្ញាតៈ
(១) ថាជាវិញ្ញាតៈពិត លុះសំគាល់នូវវិញ្ញាតៈ ថាជាវិញ្ញាតៈពិតហើយ ក៏រាប់អាននូវវិញ្ញាតៈ រាប់អានក្នុងវិញ្ញាតៈ រាប់អានថា វិញ្ញាតៈពិត រាប់អានថា វិញ្ញាតៈជារបស់អញ ត្រេកអរនឹងវិញ្ញាតៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរវិញ្ញាតៈនោះមិនបាន។ បុថុជ្ជនសំគាល់នូវរបស់ដូចគ្នា
(២) ថាជារបស់ដូចគ្នាពិត លុះសំគាល់នូវរបស់ដូចគ្នា ថាជារបស់ដូចគ្នាពិតហើយ ក៏រាប់អាន នូវរបស់ដូចគ្នា រាប់អានក្នុងរបស់ដូចគ្នា រាប់អានថា របស់ដូចគ្នាពិត រាប់អានថា របស់ដូចគ្នា ជារបស់អញ ត្រេកអរនឹងរបស់ដូចគ្នា។ ដំណើរនោះ ព្រោះហេតុអ្វី។
(១) វិញ្ញាតសព្ទក្នុងទីនេះ ជាឈ្មោះអាយតនៈទាំង៧ គឺចក្ខុ សោត ឃាន ជីវ្ហា កាយ មន និងធម្មាយតនៈ។ (២) របស់ដូចគ្នា បានដល់ខន្ធទាំង៤ គឺវេទនា សញ្ញា សង្ខារវិញ្ញាណ។ អដ្ឋកថា។
ID: 636820740459295268
ទៅកាន់ទំព័រ៖