ព្រះត្រៃបិដក ភាគ ២០

មិន​គប្បី​បាន​អនុមោទនា​ ​ក្នុង​រោង​ភត្ត​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​ភិក្ខុ​ឯទៀត​ឆាន់​ហើយ​ ​គប្បី​អនុមោទនា​ ​ក្នុង​រោង​ភត្ត​ ​ភិក្ខុ​នោះ​ឆាន់​ហើយ​ ​មិន​គប្បី​បាន​អនុមោទនា​ ​ក្នុង​រោង​ភត្ត​ឡើយ​។​ ​ភិក្ខុ​នោះ​ ​ខឹង​ ​មិន​ត្រេកអរ​ ​ដោយហេតុ​ដូច្នេះ​ថា​ ​ភិក្ខុ​ឯទៀត​ឆាន់​ហើយ​ ​បាន​អនុមោទនា​ ​ក្នុង​រោង​ភត្ត​ ​អាត្មាអញ​ឆាន់​ហើយ​ ​មិនបាន​អនុមោទនា​ ​ក្នុង​រោង​ភត្ត​ឡើយ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ខឹង​ណា​ក្តី​ ​សេចក្តី​មិន​ត្រេកអរ​ណា​ក្តី​ ​ទាំងពីរ​នេះឯង​ ​ឈ្មោះថា​ ​អង្គណៈ​ដែរ​។​
 [​៦៤​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​គប្បី​សំដែងធម៌​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ឋិតនៅ​ក្នុង​អារាម​ ​ភិក្ខុ​ឯទៀត​ ​មិន​គប្បី​សំដែងធម៌​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ឋិតនៅ​ក្នុង​អារាម​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​ភិក្ខុ​ឯទៀត​ ​សំដែងធម៌​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ឋិតនៅ​ក្នុង​អារាម​ ​ភិក្ខុ​នោះ​ ​មិន​គប្បី​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636821259680113000
ទៅកាន់ទំព័រ៖