ព្រះត្រៃបិដក ភាគ ២០
ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀតបានសំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម អាត្មាអញ មិនបានសំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦៦] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ពួកភិក្ខុគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ ពួកភិក្ខុមិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀតឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ពួកភិក្ខុគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកភិក្ខុ មិនគប្បីធ្វើសក្ការៈ គោរព រាប់អាន
ID: 636821260276947137
ទៅកាន់ទំព័រ៖