ព្រះត្រៃបិដក ភាគ ២០

ពួក​ឧបាសិកា​ ​មិន​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​អាត្មាអញ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ខឹង​ណា​ក្តី​ ​សេចក្តី​មិន​ត្រេកអរ​ណា​ក្តី​ ​ទាំងពីរ​នេះឯង​ ​ឈ្មោះថា​ ​អង្គណៈ​ដែរ​។​
 [​៦៨​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​បាន​ចីវរ​ដ៏​ប្រសើរ​ ​ភិក្ខុ​ឯទៀត​កុំ​គប្បី​បាន​ចីវរ​ដ៏​ប្រសើរ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​ភិក្ខុ​ឯទៀត​ ​គប្បី​បាន​ចីវរ​ដ៏​ប្រសើរ​ ​ភិក្ខុ​នោះ​ ​មិន​គប្បី​បាន​ចីវរ​ដ៏​ប្រសើរ​។​ ​ភិក្ខុ​នោះ​ ​ខឹង​ ​មិន​ត្រេកអរ​ ​ដោយហេតុ​ដូច្នេះ​ថា​ ​ភិក្ខុ​ឯទៀត​ ​បាន​ចីវរ​ដ៏​ប្រសើរ​ ​អាត្មាអញ​ ​មិនបាន​ចីវរ​ដ៏​ប្រសើរ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ខឹង​ណា​ក្តី​ ​សេចក្តី​មិន​ត្រេកអរ​ណា​ក្តី​ ​ទាំងពីរ​នេះឯង​ ​ឈ្មោះថា​ ​អង្គណៈ​ដែរ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636821260826068544
ទៅកាន់ទំព័រ៖