ព្រះត្រៃបិដក ភាគ ២០

 [​៧០​]​ ​ម្នាល​អាវុសោ​ ​អកុសល​ដ៏​លាមក​ ​ដែល​គ្រប​សង្កត់ចិត្ត​ ​ដោយអំណាច​សេចក្តី​ប្រាថ្នា​ទាំងនេះ​ ​ភិក្ខុ​ណា​នីមួយ​ ​មិន​លះបង់​ចោល​ហើយ​ ​អ្នកផង​ឃើញច្បាស់​ផង​ ​ឮ​ច្បាស់​ផង​។​ ​បើទុកជា​ភិក្ខុ​នោះ​ ​ប្រព្រឹត្ត​អារញ្ញក​ធុតង្គ​ ​មាន​សេនាសនៈ​ស្ងាត់​ ​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ​ ​សប​ទាន​ចារិក​ធុតង្គ​ ​បំសុ​កូ​លិក​ធុតង្គ​ ​ទ្រទ្រង់​ចីវរ​សៅហ្មង​ ​ក៏​គង់តែ​ពួក​សព្រហ្មចារី​ ​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ភិក្ខុ​នោះ​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​អកុសល​ដ៏​លាមក​ ​ដែល​គ្រប​សង្កត់ចិត្ត​ ​ដោយអំណាច​សេចក្តី​ប្រាថ្នា​ទាំងនោះ​ ​លោក​មាន​អាយុ​នោះ​ ​មិន​លះបង់​ចោល​ ​អ្នកផង​ឃើញច្បាស់​ផង​ ​ឮ​ច្បាស់​ផង​។​ ​ម្នាល​អាវុសោ​ ​ដូចជា​ភាជន៍​សំរិទ្ធ​ ​ដែលគេ​យក​មក​អំពី​ផ្សារ​ ​ឬ​អំពី​ត្រកូល​ជាង​លោហៈ​ ​ជា​ភាជន៍​បរិសុទ្ធ​ ​ផូរផង់​។​ ​បុគ្គល​ជា​ម្ចាស់​ទាំងឡាយ​ ​យក​សាកសព​ពស់​ ​ឬ​សាកសព​ឆ្កែ​ ​ឬ​សាកសព​មនុស្ស​ ​ដាក់​ពេញ​ក្នុង​ភាជន៍​នោះ​ ​ហើយ​គ្រប​ដោយ​ភាជន៍​សំរិទ្ធ​ដទៃ​ ​ហើយ​ដើរទៅ​ក្នុង​ចន្លោះ​ផ្សារ​។​ ​អ្នកផង​ឃើញ​ភាជន៍​នោះ​ហើយ​ ​និយាយ​យ៉ាង​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636821261311066285
ទៅកាន់ទំព័រ៖