ព្រះត្រៃបិដក ភាគ ២០

សុត្តន្ត​បិដក​ ​មជ្ឈិមនិកាយ​ ​
​មូល​បណ្ណា​សក​
​ភាគ​ទី១​


​សូម​នមស្ការ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ​។​

​មូល​បរិយាយ​វគ្គ​
​មូល​បរិយាយ​សូត្រ​ ​ទី១​

 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្រោមម្លប់​សាល​រាជព្រឹក្ស​(​១​)​ ​ក្នុង​សុភគ​វ័ន​ ​(​ព្រៃ​ជាទី​ត្រេកអរ​នៃ​ជន​ច្រើន​)​ ​ជិត​ក្រុង​ឧក្កដ្ឋា​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច្នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​បរិយាយ​ ​ដែល​ជា​ឫសគល់​ ​នៃ​ធម៌​ទាំងពួង​ ​ប្រាប់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ ​ចូរ​យកចិត្ត​ទុកដាក់​ដោយ​ប្រពៃ​ ​តថាគត​ ​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​
​(​១​)​ ​ដើម​រាំងភ្នំ​ ​ជាធំ​ ​ឬ​ស្តេច​រាំងភ្នំ​។​ ​អដ្ឋកថា​។​
ទំព័រទី ១ | បន្ទាប់
ID: 636820738047677331
ទៅកាន់ទំព័រ៖