ព្រះត្រៃបិដក ភាគ ២០
[៧៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីគ្របសង្កត់នូវសេចក្តីអផ្សុក
(១) និងសេចក្តីត្រេកអរ
(២) សេចក្តីអផ្សុក កុំគប្បីគ្របសង្កត់អាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់រឿយៗ នូវសេចក្តីអផ្សុក ដែលកើតឡើងដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៧៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីគ្របសង្កត់នូវសេចក្តីខ្លាច ចំពោះអារម្មណ៍ដែលគួរស្ញើប ឯសេចក្តីខ្លាច ចំពោះអារម្មណ៍ ដែលគួរស្ញើប កុំគប្បីគ្របសង្កត់អាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់រឿយៗ នូវសេចក្តីខ្លាច ចំពោះអារម្មណ៍ ដែលគួរស្ញើប ដែលកើតឡើងដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ហើយចំរើននូវសុញ្ញាគារស្ថាន។
[៨០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសវេលាកំណត់ នូវឈានទាំង៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
(១) សេចក្តីអផ្សុក ក្នុងអធិកុសលធម៌ ឬក្នុងសេនាសនៈដ៏ស្ងាត់។ (២) បានដល់តម្រេក ក្នុងបញ្ចកាមគុណ។
ID: 636821324998268984
ទៅកាន់ទំព័រ៖