ព្រះត្រៃបិដក ភាគ ២០
រួញរាក្តី គប្បីដឹងច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី គប្បីដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី គប្បីដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តមិនមែនជាមហគ្គតៈក្តី គប្បីដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តជាសឧត្តរៈ គឺលោកិយចិត្តក្តី គប្បីដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តជាអនុត្តរៈ គឺលោកុត្តរចិត្តក្តី គប្បីដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តតាំងមាំក្តី គប្បីដឹងច្បាស់ថា ចិត្តតាំងមាំ ចិត្តមិនតាំងមាំក្តី គប្បីដឹងច្បាស់ថា ចិត្តមិនតាំងមាំ ចិត្តរួចចាកកិលេសក្តី គប្បីដឹងច្បាស់ថា ចិត្តរួចចាកកិលេស ចិត្តមិនទាន់រួចចាកកិលេសក្តី គប្បីដឹងច្បាស់ថា ចិត្តមិនទាន់រួចចាកកិលេស ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ រលឹកឃើញនូវបុព្វេនិវាស (ជាតិដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន) គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ
ID: 636821326383168196
ទៅកាន់ទំព័រ៖