ព្រះត្រៃបិដក ភាគ ២០
ជាឧបក្កិលេសនៃចិត្ត១ ថម្ភៈ
(១) (សេចក្តីរឹងត្អឹង) ជាឧបក្កិលេសនៃចិត្ត១ សារម្ភៈ
(២) (ការប្រណាំងប្រជែង) ជាឧបក្កិលេសនៃចិត្ត១ មានះ (សេចក្តីប្រកាន់ខ្លួន) ជាឧបក្កិលេសនៃចិត្ត១ អតិមានះ (សេចក្តីប្រកាន់ខ្លួនខ្លាំងពេក) ជាឧបក្កិលេសនៃចិត្ត១ មទៈ (សេចក្តីស្រវឹង) ជាឧបក្កិលេសនៃចិត្ត១ បមាទៈ (ការប្រហែសធ្វេស ឬបណ្តែតបណ្តោយចិត្ត ទៅក្នុងកាមគុណ) ជាឧបក្កិលេសនៃចិត្ត១។
[៩៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង លុះដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះ អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះ ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា កោធៈ ជាឧបក្កិលេសនៃចិត្ត
(១) ក្នុងអដ្ឋកថាព្រះអភិធម្មថា សេចក្តីរឹងត្អឹងរបស់ចិត្ត ប្រៀបដូចសំពត់សាដក ដែលរឹងដោយបាយម៉ាន បុគ្គលដែលប្រកបដោយថម្ភៈនោះ រមែងជាអ្នកគ្មានសភាពរាបទាប ជាអ្នកព្រហើនប៉ោងឡើង ប្រៀបដូចពស់ថ្លាន់ ដែលលេបផ្នៀងនង្គ័ល ឬប្រៀបដូចផ្លោកស្បែក ដែលពេញដោយខ្យល់ កាលបើឃើញចេតិយ ឬបុគ្គលចាស់ជាងខ្លួន ក៏មិនធ្វើសេចក្តីឱនលំទោន។ (២) សារម្ភៈ មានលក្ខណៈធ្វើអំពើឲ្យលើសលុបជាងគេ ចែកជាពីរផ្នែក ជាអកុសលក៏មាន ជាកុសលក៏មាន ចំណែកខាងគ្រហស្ថ កាលបើឃើញគេធ្វើគ្រឿងប្រដាប់កាយជាដើម ក៏ប្រឹងឲ្យច្រើនជាងគេជាទ្វេគុណ ចំណែកអ្នកបួស កាលបើឃើញគេរៀនធម៌បានប៉ុន្មានៗ ក៏ខំប្រឹងរៀនឲ្យបានច្រើនជាងគេជាទ្វេគុណ ម្យ៉ាងទៀត ចំណែកគ្រហស្ថ កាលបើឃើញគេធ្វើសលាកភត្ត១ ខ្លួនក៏ចង់ធ្វើឲ្យបានពីរ ឬបី ចំណែកអ្នកបួស កាលបើឃើញគេរៀនបានគម្ពីរនិកាយ១ ខ្លួនក៏ចង់រៀនឲ្យបាននិកាយពីរ តែក្នុងទីនេះ សំដៅយកតែអកុសល។
ID: 636821329156886844
ទៅកាន់ទំព័រ៖