ព្រះត្រៃបិដក ភាគ ២០
សេចក្តីត្រេកអរ ក្នុងអត្ថ បាននូវសេចក្តីត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ ដោយគិតថា អាត្មាអញ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធដូច្នេះ កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុ មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើភិក្ខុ មានសេចក្តីសុខហើយ ចិត្តក៏តម្កល់នៅល្អ។ ក្នុងព្រះធម៌។បេ។ រមែងបាននូវសេចក្តីត្រេកអរ ក្នុងអត្ថ បាននូវសេចក្តីត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ ដោយគិតថា អាត្មាអញ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃដូច្នេះ កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុ មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើភិក្ខុមានសេចក្តីសុខហើយ ចិត្តក៏បានតម្កល់នៅល្អ។ រមែងបាននូវសេចក្តីត្រេកអរក្នុងអត្ថ បាននូវសេចក្តីត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ ដោយគិតថា អាត្មាអញ បានលះចោលហើយ ខ្ជាក់ចោលហើយ ជំរុះចោលហើយ លះលែងចោលហើយ រលាស់ចោលហើយ នូវឧបក្កិលេសទាំងនោះ ដោយឱធិ គឺមគ្គខាងក្រោមទាំង៣ ដូច្នេះ កាលបើភិក្ខុ មានចិត្តរីករាយហើយ
ID: 636821330772479250
ទៅកាន់ទំព័រ៖