ព្រះត្រៃបិដក ភាគ ២០

ហេតុដូច្នេះ​នេះ​ ​ទើប​មាន​។​ ​ម្នាល​ចុន្ទ​ ​ដូចយ៉ាង​បុរស​បុគ្គល​ ​អ្នកបៀតបៀន​ ​មានការ​មិន​បៀតបៀន​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នកសម្លាប់​សត្វ​ ​មាន​ចេតនា​វៀរចាក​ការ​សម្លាប់សត្វ​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នក​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មាន​ចេតនា​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​មិន​ប្រសើរ​ ​មានការ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នក​និយាយ​កុហក​ ​មាន​ចេតនា​វៀរចាក​ពាក្យ​កុហក​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នកមាន​សំដី​ញុះញង់​ ​មាន​ចេតនា​វៀរចាក​សំដី​ញុះញង់​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នកមាន​សំដី​ទ្រគោះ​ ​មាន​ចេតនា​វៀរចាក​សំដី​ទ្រគោះ​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នក​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​មាន​ចេតនា​វៀរចាក​ការ​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នកមាន​ចិត្ត​រំពៃ​ចង់បាន​ទ្រព្យរបស់​គេ​ ​មានចិត្ត​មិន​រំពៃ​ចង់បាន​ទ្រព្យរបស់​គេ​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នកមាន​ចិត្ត​ចង់​ឲ្យ​គេ​វិនាស​ ​មានការ​មិន​ចង់​ឲ្យ​គេ​វិនាស​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នក​យល់​ខុស​ ​មាន​សេចក្តី​យល់​ត្រូវ​ ​សម្រាប់​រំលត់​។​ ​បុរស​បុគ្គល​អ្នកមាន​តម្រិះ​ខុស
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636821338026694168
ទៅកាន់ទំព័រ៖