ព្រះត្រៃបិដក ភាគ ២០
ដែលសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នកអនុគ្រោះ គប្បីធ្វើដល់សាវ័កទាំងឡាយ កិច្ចនោះ តថាគត អាស្រ័យសេចក្តីអនុគ្រោះ បានធ្វើហើយដល់អ្នកទាំងឡាយ។ ម្នាលចុន្ទ ពួកអ្នកចូរពិចារណា នូវរុក្ខមូលសេនាសនៈ និងផ្ទះស្ងាត់នុ៎ះចុះ ម្នាលចុន្ទ ពួកអ្នកកុំប្រមាទឡើយ កុំជាបុគ្គលមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅ របស់យើង ដល់អ្នកទាំងឡាយ។ លុះព្រះមានជោគ បានទ្រង់សំដែងព្រះសូត្រនេះចប់ហើយ ព្រះមហាចុន្ទដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
បទ
(១) ៤៤ ព្រះមានព្រះភាគ បានត្រាស់សំដែងហើយ សន្ធិ
(២) ៥ ព្រះមានព្រះភាគ ក៏បានសំដែងហើយ សូត្រ (នេះ) ឈ្មោះសល្លេខៈ ព្រោះមានសេចក្តីជ្រាលជ្រៅ ឧបមាដូចសាគរ។
ចប់ សល្លេខសូត្រ ទី៨។
(១) បានដល់ពួកធម៌ មានអាការ៤៤ គឺមានការមិនបៀតបៀនជាដើម មានភាពជាអ្នកលះបង់ទិដ្ឋិ បានដោយងាយ ជាទីបំផុត។ (២) បានដល់ហេតុជាតំណនៃធម៌៥យ៉ាង គឺសេចក្តីផូរផង់១ ការកើតឡើងនៃចិត្ត១ ការចៀសវាង១ ការកើតក្នុងជាន់ខ្ពស់១ ការរំលត់កិលេស១។
ID: 636821339386711956
ទៅកាន់ទំព័រ៖