ព្រះត្រៃបិដក ភាគ ២០
ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយនោះ ឆ្លើយតបថា ម្នាលអាវុសោ យើងទាំងឡាយមកអំពីចម្ងាយ ដើម្បីដឹងសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះសារីបុត្រដ៏មានអាយុ យើងសូមអង្វរ សូមព្រះសារីបុត្រដ៏មានអាយុ សំដែងសេចក្តីនៃភាសិតនុ៎ះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ភាសិតរបស់ព្រះសារីបុត្រដ៏មានអាយុហើយ នឹងចាំទុក។ ព្រះសារីបុត្រ មានថេរវាចាថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយ ប្រុងស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែងឥឡូវនេះ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យព្រះសារីបុត្រដ៏មានអាយុ ដោយពាក្យថា ករុណាអាវុសោ។
[១១១] ព្រះសារីបុត្រដ៏មានអាយុ ក៏បានសំដែងសេចក្តីនេះថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវអកុសលផង ដឹងច្បាស់នូវអកុសលមូលផង ដឹងច្បាស់នូវកុសលផង ដឹងច្បាស់នូវកុសលមូលផង ម្នាលអាវុសោទាំងឡាយ ព្រះអរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ
ID: 636821340490205072
ទៅកាន់ទំព័រ៖