ព្រះត្រៃបិដក ភាគ ២០

 [​១១៥​]​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ដែរ​ ​ហើយ​បាន​និយាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​ទុក្ខ​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​ទុក្ខ​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រំលត់ទុក្ខ​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់ទុក្ខ​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​ទុក្ខ​ ​តើ​ដូចម្តេច​ ​គឺជា​តិ​ ​ក៏​ជា​ទុក្ខ​ ​ជរា​ ​ក៏​ជា​ទុក្ខ​ ​មរណៈ​ ​ក៏​ជា​ទុក្ខ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​ទោមនស្ស​ ​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​ជា​ទុក្ខ​ ​ការ​ប្រកបដោយ​របស់​មិនជា​ទីស្រឡាញ់​ទាំងឡាយ​ ​ក៏​ជា​ទុក្ខ​ ​ការ​ព្រាត់ប្រាស​ចាក​របស់​ជាទីស្រឡាញ់​ទាំងឡាយ​ ​ក៏​ជា​ទុក្ខ​ ​ប្រាថ្នា​នូវ​របស់​ណា​ ​មិនបាន​របស់​នោះ​ ​ក៏​ជា​ទុក្ខ​ ​ដោយសង្ខេប​ ​ឧបាទានក្ខន្ធ​ទាំង៥​ ​ក៏​ជា​ទុក្ខ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​កើតឡើង​ ​នៃ​ទុក្ខ​ ​តើ​ដូចម្តេច​ ​តណ្ហា​ដែល​ជា​ធម្មជាតិ​ ​នាំ​សត្វ​ឲ្យ​កើត​ទៀត​ ​ប្រកបដោយ​សេចក្តី​រីករាយ​ ​និង​សេចក្តី​ត្រេកត្រអាល​ ​ជា​ធម្មជាតិ​ ​ត្រេកអរ​ចំពោះ​ក្នុង​អារម្មណ៍​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636821342352751604
ទៅកាន់ទំព័រ៖