ព្រះត្រៃបិដក ភាគ ២០
សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើង នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជរា និងមរណៈ យ៉ាងនេះ អរិយសាវ័កនោះ លះចោលនូវអនុស័យ គឺរាគៈ ដោយសព្វគ្រប់ ក្នុងកាលនោះ។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ មានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។
[១១៨] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ មានដែរ ដូច្នេះហើយ និយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវជាតិផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃជាតិផង ស្គាល់ច្បាស់នូវសេចក្តីរំលត់ជាតិផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជាតិផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ
ID: 636821343494286896
ទៅកាន់ទំព័រ៖