ព្រះត្រៃបិដក ភាគ ២០

អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​
 [​១២៣​]​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​បរិយាយ​ឯទៀត​ ​នៅ​មាន​ដែរ​ឬ​។​បេ​។​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នៅ​មាន​ដែរ​ ​ហើយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​ផស្សៈ​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​ផស្សៈ​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រំលត់​ផស្សៈ​ផង​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ ​ដើម្បី​រំលត់​ផស្សៈ​ផង​ ​ក្នុង​កាលណា​ហើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ផស្សៈ​ ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃ​ផស្សៈ​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​ផស្សៈ​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ផស្សៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​ផស្សៈ​នេះ​ ​មាន៦គឺ​ ​ចក្ខុសម្ផស្ស១​ ​សោតសម្ផស្ស១
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636821345927426064
ទៅកាន់ទំព័រ៖