ព្រះត្រៃបិដក ភាគ ២០
អរិយសាវ័ក ដឹងច្បាស់នូវអាយតនៈ៦ផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃអាយតនៈ៦ផង ដឹងច្បាស់នូវសេចក្តីរំលត់អាយតនៈ៦ផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់អាយតនៈ៦ផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អាយតនៈ៦ តើដូចម្តេច សេចក្តីកើតឡើងនៃអាយតនៈ៦ តើដូចម្តេច សេចក្តីរំលត់អាយតនៈ៦ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាយតនៈ៦ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ អាយតនៈ នេះ មាន៦គឺ ចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជីវ្ហាយតនៈ១ កាយាយតនៈ១ មនាយតនៈ១។ សេចក្តីកើតឡើងនៃអាយតនៈ៦ បាន ព្រោះសេចក្តីកើតឡើងនៃនាមរូប សេចក្តីរំលត់អាយតនៈ៦បាន ព្រោះសេចក្តីរំលត់នាមរូប អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាយតនៈ៦ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក
ID: 636821346493548444
ទៅកាន់ទំព័រ៖