ព្រះត្រៃបិដក ភាគ ២០
មនោវិញ្ញាណ១។ សេចក្តីកើតឡើងនៃវិញ្ញាណ ព្រោះសេចក្តីកើតឡើងនៃសង្ខារ សេចក្តីរំលត់វិញ្ញាណ ព្រោះសេចក្តីរំលត់សង្ខារ អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់វិញ្ញាណ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវវិញ្ញាណយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃវិញ្ញាណយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់វិញ្ញាណយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់វិញ្ញាណយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៧] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយឯទៀត នៅមាន ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវសង្ខារផង ស្គាល់
ID: 636821347670175743
ទៅកាន់ទំព័រ៖